អត្តពលិកកម្ពុជា ១៦១នាក់ ចេញទៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍បច្ចេកទេស
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ គណៈប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានចាកចេញទៅហ្វឹកហាត់រយៈពេលវែងនៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍បច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជា។
សូមបញ្ជាក់ថា គណៈប្រតិភូ គ្រូបង្វឹក កីឡាករ និងកីឡាការិនីជម្រើសជាតិកម្ពុជាទាំង ១២ប្រភេទកីឡា រួមមាន ប្រតិភូដឹកនាំ ២នាក់ កីឡាកាយសម្ព័ន្ធ ១១នាក់ កីឡាយូដូ ៥នាក់ កីឡាបាល់បោះ ១៥នាក់ កីឡាវាយកូនឃ្លីលើតុ ១០នាក់ កីឡាអត្តពលកម្ម ២០នាក់ កីឡាហែលទឹក ១១នាក់ កីឡាបាល់ទាត់នារី ២៥នាក់ កីឡាបាល់ទះ ១៥នាក់ កីឡាវាយសី ១២នាក់ កីឡាចំបាប់ ១៥នាក់ កីឡាលើកទម្ងន់១០នាក់ និងកីឡាវូស៊ូ ១០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។