ជប៉ុន នឹងរង​ការវាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង ណាន​ម៉ា​ឌុល បោកបក់​មកលើ​កោះ​អូ​គី​ណា​វ៉ា និង​អា​ម៉ា​នី

​តូ​ក្យូ​៖ មន្ត្រី​អាកាសធាតុ​ជប៉ុន​បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង ណាន​ម៉ា​ឌុល (Nanmadol) ដ៏​ធំ និង​ខ្លាំងក្លា ត្រូវបាន​គេ​ព្យាករណ៍​ថា ទៅដល់​ខេត្ត អូ​គី​ណា​វ៉ា (Okinawa) និង​តំបន់ អា​ម៉ា​នី (Amami) នៃ​ខេត្ត កា​ហ្គូ​ស៊ី​ម៉ា (Kagoshima) នៅ​ថ្ងៃ​សៅរ៍ ហើយ​ព្យុះ​នេះ​ទំនងជា​ខិតជិត​តំបន់ Kyushu នៅ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ​។

​មន្ត្រី​ទីភ្នាក់ងារ​ឧតុនិយម​បាន​និយាយថា Nanmadol មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយ​កំពុង​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះមហន្តរាយ​ដែល​អាច​បង្កឡើង​ដោយ​ខ្យល់​បក់បោក​ខ្លាំង និង​ភ្លៀង​ធ្លាក់​ខ្លាំង​។

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា ព្យុះ​ទី​ហ្វុ​ង​កំពុងធ្វើដំណើរ​ទៅ​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគខាងត្បូង​នៃ​ប្រទេស​ជប៉ុន ក្នុង​ល្បឿន ១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​គិត​ត្រឹម​ម៉ោង ៩ ព្រឹក​ថ្ងៃ​សុក្រ​។

Okinawa និង​តំបន់ Amami ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​ខ្យល់​បក់​ខ្លាំង​។ នៅ Amami ខ្យល់​បក់​រហូតដល់ ១០៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ត្រូវបាន​គេ​រំពឹងថា រហូតដល់​ថ្ងៃ​សៅរ៍​។ សមុទ្រ​ក៏​នឹងមាន​ភាពច្របូកច្របល់​ផងដែរ​នៅ​ជុំវិញ​ភាគខាងត្បូង Kyushu, Okinawa និង Amami ជាមួយនឹង​រលក​កម្ពស់ ១០ ម៉ែត្រ​ដែល​ត្រូវបាន​ព្យាករណ៍​ទុក​នៅ​ថ្ងៃ​សៅរ៍​។

​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល ២៤ ម៉ោង​រហូតដល់​រសៀល​ថ្ងៃ​សៅរ៍ អាច​ឡើងដល់ ១៥០ មិល្លីម៉ែត្រ​នៅ​អូ​គី​ណា​វ៉ា អា​ម៉ា​មី និង​ភាគខាងត្បូង Kyushu ។ មន្ត្រី ឧតុនិយម កំពុង ជំរុញ ឲ្យ មាន ការ ប្រុង ប្រយ័ត្ន ចំពោះ ខ្យល់ បក់ បោក និង រលក ខ្ពស់ ព្រម ទាំង ការ បាក់ ដី ទឹក ជំនន់ និង ទន្លេ​ឡើង​ខ្លាំង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close