គ​.​ជ​.​ប បង្ហាញ​ឯកសារ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បង្ហាញ​ឯកសារ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២​។​

​គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២២ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២០ ខែតុលា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២ នៅតាម​សាលាឃុំ សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​សង្កាត់​ទូទាំងប្រទេស​។​

​ដើម្បី​ចុះឈ្មោះ​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង គឺ​កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០០៥ ត្រូវមាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ដែលមាន​សុពលភាព ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើឱ្យ​ការចុះឈ្មោះ​បោះឆ្នោត (​ឯ​.​អ​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close