ភ្លៀង​ធ្លាក់​ខ្លាំង នៅ​តំបន់​មួយចំនួន​ក្នុងប្រទេស​វៀតណាម នា​ពាក់កណ្តាល​សប្តាហ៍​នេះ​

​ហាណូយ​៖ ការិយាល័យ​អាកាសធាតុ​វៀតណាម​បាន​និយាយថា ភាគ​ខាងជើង​ប្រទេស​មាន​ពន្លឺ​ថ្ងៃ​នៅ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ មុនពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ការព្យាករណ៍​ធារាសាស្ត្រ​ឧតុនិយម​បាន​ឲ្យ​ដឹងថា ខ្យល់​បក់​ខ្លាំង​នឹង​នាំមក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ទូលំទូលាយ នៅ​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ ភាគច្រើន​នៅ​ទូទាំង​ទីក្រុង​ហាណូយ និង​ភាគ​ឦសាន​។​

​សីតុណ្ហភាព​នឹងមាន​ពី ២៨ ដល់ ៣១ ដឺ​ក្រេ​នៅពេល​ថ្ងៃ​នៅ​តំបន់​ខ្ពង់រាប​កណ្តាល ដែលជា​ទីប្រជុំជន ដា​ឡា​ត និង ៣២​ដល់​៣៣ ដឺ​ក្រេ នៅ​ភាគខាងត្បូង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close