ប្រទេស ដែលមានទំនាក់ទំនងវិស័យពាណិជ្ជកម្មទ្វេភាគីជាមួយរុស្ស៊ី នឹងប្រើប្រាស់ប្រាក់រុស្ស៊ី
កន្លងមក ចិន រុស្ស៊ី អឺរ៉ង់ …បានឈប់ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបង្វែមកប្រើប្រាស់ប្រាក់ផ្ទាលខ្លួនគ្នុងវិស័យពាណិជ្ជកម្ម ក្នុងគោលដៅបញ្ចៀសទណ្ឌកម្មពីអាមេរិក ឬការបង្កកប្រក់ដូចដែលប្រទេសលោកខាងលិចបានធ្វើនាពេលកន្លងមក។
ក្នុងពេលនេះ រុស្ស៊ីកំពុងព្យាយាមពង្រីកប្រទេសដែលទូទាត់ប្រាក់រុស្ស៊ីក្នុងវិស័យពាណិជ្ជកម្មតាមរយៈកាត Mir បន្ទាប់ពីក្រុមហ៊ុន Visa Inc និង Mastercard ផ្អាកដំណើរការនៅក្នុងប្រទេសរុស្ស៊ីមក។
ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានផ្សាយនៅថ្ងៃទី១៧ខែកញ្ញា ដោយបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Georgy Borisenkoដែលបានបញ្ជាក់ថា រុស្ស៊ីនិងអេហ្ស៊ីប កំពុងតែពិចារណាប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរ ខណៈដែលរុស្ស៊ីកំពុងទទួលរងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ដោយហាមប្រាមរុស្ស៊ីមិនឱ្យប្រើប្រាស់ប្រាក់ដុល្លារនិងប្រាក់អឺរ៉ូ ក្រោយពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនមក។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Sada El-Balad លោក Borisenko បានបញ្ជាក់ថា រុស្ស៊ីនឹងប្រើប្រាស់រូបិយវត្ថុរុស្ស៊ី ឬអេហ្ស៊ីបក្នុងការទូទាត់តម្លៃវិស័យពាណិជ្ជកម្ម ដូចទៅនឹងអ្វីដែលរុស្ស៊ីនិងចិនកំពុងតែអនុវត្តក្នុងវិស័យពាណិជ្ជកម្មនាពេលនេះ។ រុស្ស៊ីបានជំរុញឱ្យប្រើប្រាស់ប្រព័ន្ធ SPFS ជំនួស ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ក្រោយបណ្តាធនាគាររុស្ស៊ីត្រូវលោកខាងលិចដកចេញពីប្រព័ន្ធទូទាត់ SWIFT តាមច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។