សង្គមទឹកសមុទ្រតំបន់ឆ្នេរអូរតែលសុខា ប្រែពណ៌ជាខ្មៅ ដោយសារការបង្ហូរទឹកសំអុយចូលសមុទ្រ
ទឹកសំអុយ ហូរមកពីរគ្រប់ទិសទី ក្នុងក្រុងព្រះសីហនុ បានហូរចាក់ ចូលទៅ ក្នុងសមុទ្រជាប្រចាំនៅត្រង់ចំណុច ឆ្នេរតំបន់អូរតែល សុខា នឹង សណ្ឋាគាស៊ីហ៊ួ ដែល ជា សណ្ឋាគារលំដាប់ផ្កាយប្រាំជាហេតុបង្ករផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថានទឹកសមុទ្រតំបន់នោះអក្រក់ រកអ្វីប្រៀបមិនបាន។
ភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងក្រុងព្រះសីហនុ ជាពិសេស គឺភ្ញៀវ ស្នាក់នៅ សណ្ឋាគារលំដាក់ផ្កាយប្រាំ ទាំង២ខាងលើ បានធ្វើការរិះគន់ត្រង់ៗ ទៅលើគណៈកម្មកាគ្រប់គ្រងតំបន់ឆ្នេររបស់ខេត្តព្រះសីហនុថា ការបង្ហូទឹកសំអុយចូលសមុទ្របំពុលបរិស្ថានបែបនេះវាគឺជាបញ្ហាប្រឈមមួយប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យទេសចរណ៍ពីព្រោះភ្ញៀវទេសចរដែលបានមកខេត្តព្រះសីហនុគោលបំណងរបស់ពូកគេម្នាក់សុទ្ធសឹងផ្តោតជាសំខាន់ទៅលើការងូចទឹកសមុទ្រលេងកម្សាន្តប៉ុន្តែរបើទឹកសមុទ្រគ្មានអនាម័យហើយបរិស្ថានតាមឆ្នេរខ្សាច់ពោរពេញភាពអាប់អូរដូចនេះតើមានភ្ញៀវទេសចរឯណាគេចង់មកលេងទៀត។
ក្រុមបុគ្គលិក បំរើការងារនៅក្នុងអូរតែល សុខា បាននិយាយថា ទឹកសំអុយរបៀបនេះ មិនមែនទើបកើតមាននោះទេ គឺកើតមានយូរឆ្នាំមកហើយ ប៉ុន្តែរគ្រាន់តែកន្លងមកមិនទាន់ មានការសាងសង់សណ្ឋាគារ ស៊ីហ៊ូរ ទឹកសំអុយ ដែលហូរចាក់ចូលសមុទ្រនោះ វាមិនចាល់ បុកមកឆ្នេរខ្សាច់នោះទេ គឺវាហូរ ចូលទៅផុតៗតែម្តង ប៉ុន្តែរសំរាប់រយៈពេលប្រមាណ២ ឆ្នាំ ចុងក្រោយនេះ បន្ទាប់ពីសណ្ឋាគារ ស៊ីហ៊ូរ ធ្វើផៃទូក បិទចំច្រកទឹកហូរ ធ្វើឲ្យទឹកសំអុយ ដែលហូរចាក់ចូលសមុទ្រ ហូរនៅវីវល់ មិនទៅមុខមិនទៅក្រោយ បាចសាចពេញលើឆ្នេរ សមុទ្រកន្លែងភ្ញៀវទេសចរណ៏ចុះលេងទឹកយ៉ាងពេញបន្ទុកតែម្តងជាហេតុធ្វើភ្ញៀវមិនអាចលេងទឹកបាន។
តែទោះជាយ៉ាងនេះ លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថាន ខេត្តព្រះសីហនុ បាន ទទូលស្គាល់ថា ពិតជាមានបញ្ហារនេះមែន ដោយលោកធ្វើការបញ្ជាក់ថា ជុំវិញបញ្ហារ ទឹកសំអុយខាងលើនេះ ខាងក្រសួងដែនដី បានចុះមកធ្វើការសិក្សា និងចាប់ផ្តើមធ្វើអាង ចម្រោះហើយ ដើម្បីការពារមិនឲ្យទឹកសំអុយ ហូរចូលសមុទ្របន្តទៀតទេ ដូចនេះនៅពេល អាងចម្រោះកសាងរួចរូចរាល់ ឆ្នេរសមុទ្រខាងលើ នឹងល្អប្រសើវិញហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។