ជនបរទេស ៨២នាក់ ត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួន
កោះកុង៖ កាលពីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញអធិការដ្ឋាន សហការជាមួយផែនអន្តោប្រវេសន៍ខេត្ត កម្លាំងប្រឆាំងការជួញដូរ កម្លាំងប្រឆាំងបទល្មើសគ្រឿងញៀន អាជ្ញាធរ និងមានការសម្របសម្រួលដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យជនបរទេសស្នាក់នៅសណ្ឋាគារ ថាន់ តាយ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ដោយឃាត់ខ្លួនសង្ស័យជាង ៨០នាក់។
របាយការណ៍ពីសមត្ថកិច្ច បញ្ជាក់ថា ការត្រួតពិនិត្យនេះ ឃើញមានជនបរទេសស្នាក់នៅចំនួន ៨២នាក់ (ស្រី២៨នាក់) មាន០៣សញ្ជាតិ រួមមាន ដូចខាងក្រោម៖
១.សញ្ជាតិ ឥណ្ឌូនេស៊ីមានចំនួន ៧១នាក់ (ស្រី២៥នាក់)
២.សញ្ជាតិ ចិនមានចំនួន០២នាក់
៣.សញ្ជាតិ វៀតណាមមានចំនួន ០៩នាក់ (ស្រី០៣នាក់)។ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ៧៥នាក់ (ស្រី២៧នាក់) គ្មានលិខិតឆ្លងដែនចំនួន ០៥នាក់ (ស្រី០១នាក់) លិខិតឆ្លងដែនហួសសុពលភាពទិដ្ឋាកាចំនួន ០២នាក់។
ករណីនេះ ជនបរទេសដែលគ្មានលិខិតឆ្លងដែន និងហួសសុពលភាពទិដ្ឋាកា ត្រូវបានបញ្ជូលទៅការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី ដើម្បីចាក់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។