រថយន្ត ១៨គ្រឿងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ៩៩០នាក់ ពីរាជធានីភ្នំពេញ មកខេត្តសៀមរាប ដោយឥតគិតថ្លៃ
សៀមរាប៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតបានធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃទៅលេងស្រុកកំណើត ដើម្បីជួបជុំបងប្អូនក្រុមគ្រួសារ។ ក្នុងព្រឹកនេះក្រុមការងារដឹកជញ្ជូនបានប្រើប្រាស់រថយន្ត ១៨គ្រឿង និងមានអ្នកចំនួន ៩៩០នាក់។
ជាមួយគ្នានេះដែរ បងប្អូនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ នាយកដ្ឋមន្ត្រី ដែលបានគិតគូរចំពោះប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យរថយន្តរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមបញ្ជាក់រថយន្តត្រូវចេញដំណេីរនៅទីតាំងនិងកាលបរិច្ឆេទដូចខាងក្រោម៖
១-ចេញពីភ្នំពេញ មក សៀមរាប
-ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៥៖៣០នាទីព្រឹក (ចេញជាបន្ទាប់រហូតអស់រថយន្ត)
ទីតាំង៖ រង្វង់មូល ទេពមច្ឆា ស្ពានជ្រោយចង្វា រាជធានីភ្នំពេញ។
២-ចេញពី សៀមរាប ទៅភ្នំពេញ
-ចាប់ពីថ្ងៃទី២៣ ដល់២៥ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ៖ ម៉ោង១៖០០នាទីរសៀល(ចេញបន្តបន្ទាប់រហូតអស់រថយន្ត)
-ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ចេញដំណើរ ម៉ោង ៦៖០០នាទីព្រឹក(ចេញជាបន្តបន្ទាប់រហូតអស់រថយន្ត)
ទីតាំង៖ ចំណត គ្រឹះស្ថានអង្គរ ជិតរង្វង់មូល ៦០ ម៉ែត្រ ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។