វៀតណាមបញ្ចូនជនឆបោក១០នាក់ឲ្យទៅប៉ូលិសចិន មេក្លោងឈ្មោះ ងូទុង និងក្រុមបក្ខពួកបង្កការបោកប្រាស់ជាង២០០ករណី យកទ្រព្យសម្បត្តិបណ្តាក្រុមហ៊ុន និងឯកជននៅចិន
កម្លាំងប៉ូលិសខេត្ត ឡាវកាយ ប្រទេសវៀតណាមបានប្រគល់ជនឆបោក ឲ្យទៅភាគីចិនដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ក្រោយពេលចាប់បានក្រុមនេះ ។
កាលពីថ្ងៃទី៥ ខែធ្នូ ការិយាល័យប៉ូលិសព្រហ្មទណ្ឌខេត្ត ឡាវកាយ បានប្រគល់ជនសង្ស័យ១០នាក់ ឆបោកតាមបណ្តាញអ៊ីនធើរណេត ឲ្យទៅប៉ូលិសចិន ។ ក្រុមនេះ ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួន ពេល បង្ហាញខ្លួននៅខេត្ត ឡាវកាយ ។
តាមលទ្ធផលស្រាយជ្រាវរបស់ប៉ូលិសស្រុក ហាឃូវ ខេត្តយូណាន បានសហការជាមួយនាយករដ្ឋានប៉ូលិស ខេត្ត Shandong ប្រទេសចិន បានសន្និដ្ឋានថា មេក្លោងមាន ឈ្មោះ ងូទុង ដែលបានរត់ភៀសខ្លួន ។
ក្រោយពេលចូលទៅកាន់ប្រទេសវៀតណាម ជួលផ្ទះសំណាក់នៅ ក្រុមឆបោកបានប្រើប្រាស់ស៊ីមទូរស័ព្ទចិន និងប្រើប្រាស់ wifi នៅវៀតណាមដើម្បី ប្រកាសលក់សារធាតុ Methanol នៅលើបណ្តាញ ។ នៅពេលដែលបណ្តាក្រុមហ៊ុន និងឯកជនចិនបានបញ្ជូនប្រាក់ កក់ ក្រុមនេះក៏បានកាត់ផ្តាច់ទំនាក់ទំនង ។
តាមការស្រាវជ្រាវ ក្រុមរបស់ ងូទុង បានឆបោកជាង២០០ករណី នៅក្នុង១២ខេត្ត ក្រងុ នៅប្រទេសចិន ។ នៅពេលចាប់ខ្លួន ជនឆបោកខាងលើ ប៉ូលិសខេត្ត ឡាវកាយ វៀតណាម បានរឹបអូសទូរស័ព្ទដៃ ៤៤គ្រឿង ស៊ីមកាត់ទូរស័ព្ទ១០ស៊ីម ឧបករណ៍ wifi ២៣គ្រឿង និងវត្ថុតាងផ្សេងៗជាច្រើនទៀត ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។