ឯកឧត្តមគួចចំរេីនអភិបាលខេត្តកំពង់ចាមបេីកកិច្ចប្រជុំពិភាក្សា រៀបចំកសាងសៀវភៅមគ្គទេស
ឯកឧត្តមគួចចំរេីនអភិបាលខេត្តកំពង់ចាមបេីកកិច្ចប្រជុំពិភាក្សា ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ រៀបចំកសាងសៀវភៅមគ្គទេសក៍វិនិយោគក្រុងកំពង់ចាម ក្នុងគោលបំនងជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ឱ្យធ្វើសម្រេចគោលបំណងកាន់តែប្រសើរជាងមុន និងផ្តល់ការប្រឹក្សាជូនវិនិយោគទុននូវវិស័យអាទិភាព មុននឹងសម្រេចការដាក់ទុនវនិយោគ។ តាមការពិភាក្សាសៀវភៅនេះ ក៏ផ្តល់ការប្រឹក្សាជូនសហគ្រិន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ថាដើរតាមនីតិវិធីច្បាប់ណាខ្លះ និងស្ថាប័នណាខ្លះ ដើម្បីសម្រេចបានដំណើរការវិនិយោគរបស់ខ្លួនទាន់ពេវេលា នេះជាការបង្ហាញជូនវិនិយោគិន ឱ្យបានឃើញភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្វាក់ការងាររវាងវិស័យសាធារណៈ និងវិស័យឯកជន។
ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។