កម្ពុជា បណ្ដេញ​ជនបរទេស​ជាង ៦០​នាក់ ករណី​លួច​ឆ្លងដែន​ខុសច្បាប់

​ភ្នំពេញ​៖ ក្នុង​រយៈពេល​២​ថ្ងៃ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​ប្រទេស​កម្ពុជា ធ្វើការ​បណ្ដេញ​ជនបរទេស​ចំនួន​៦៦​នាក់ ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់ និង​ត្រូវបាន​ហាមឃាត់ មិនឱ្យ​ចូលមក​ប្រទេស​កម្ពុជា រយៈពេល​៣​ឆ្នាំ​។​

​បើ​យោងតាម​អ្នកនាំពាក្យ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បានបញ្ជាក់​ឱ្យដឹង នៅ​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០២២​នេះ ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ ពោលគឺ​នៅ​ថ្ងៃទី​២៧-២៨ ខែកញ្ញា ឆ្នាំ​២០២២ អគ្គនាយកដ្ឋាន​អន្តោ ប្រវេសន៍ បានធ្វើការ​បណ្ដេញ​ជន​បរទេស ចំនួន​៦៦​នាក់ ស្រី​២៥​នាក់ មាន​០៣​សញ្ញា​តិ ក្នុងនោះ ជនជាតិ​ថៃ ចំនួន ៦៤​នាក់ (​ស្រី​២៥​នាក់​) ជនជាតិ​ឥណ្ឌា​ចំនួន ០១​នាក់ (​ប្រុស​) និង​ជនជាតិ នី​ហ្សេ​រី​យ៉ា ចំនួន​០១​នាក់ (​ប្រុស​) ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា អនុលោម​តាមច្បាប់ ស្ដីពី​អន្តោប្រវេសន៍ តាម​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ និង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត​។​

​សូមបញ្ជាក់ថា ជនបរទេស​ចំនួន​៦៦​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​លួច​ឆ្លងដែន​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន លួច​ស្នាក់នៅ​ខុសច្បាប់​លើស​ទិដ្ឋាការ​កំណត់ និង​ប្រើប្រាស់​លិខិតឆ្លងដែន មិន​ប្រក្រតី ដែល​ល្មើ​សនឹង​ច្បាប់ ស្តីពី​អន្តោប្រវេសន៍ ដោយ​ត្រូវ​ធ្វើការ បណ្ដេញចេញ​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ និង​ហាមឃាត់​ការចូល​ប្រទេស​កម្ពុជា​រយៈពេល​០៣​ឆ្នាំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close