គុយបា រងការវាយប្រហារដោយព្យុះកំណាច ពលរដ្ឋជាច្រើនរងផលប៉ះពាល់រដ្ឋ
មន្ត្រីគុយបានៅថ្ងៃទី ២៨ខែកញ្ញា បានប្រកាសថា ប្រព័ន្ធអគ្គិសនីនៅក្នុងប្រទេសនេះបានដាច់ទាំងស្រុង ធ្វើឲ្យប្រទេសទាំងមូលធ្លាក់ក្នុងភាពងងិត ក្រោយព្យុះវាយប្រហារចូលក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ព្យុះឈ្មោះ Lan បានចូលដល់ដីគោក ខេត្ត Pinar del Rio ភាគខាងលិចប្រទេសគុយបា នាព្រឹកថ្ងៃទី ២៧ខែកញ្ញា បង្ខំឲ្យមន្ត្រីគ្រប់គ្រងបណ្តាញអគ្គិសនីត្រូវបិទដើម្បីបញ្ចៀសហេតុការអាក្រក់កើតឡើង។ ជាមួយគ្នានេះក៏បានជម្លៀសពលរដ្ឋប្រមាណ៤ម៉ឺននាក់ទៅកាន់តំបន់មានសុវត្ថិភាពផងដែរ។ មន្ត្រីក្នុងតំបន់ក៏បានរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នចំនួន៥៥កន្លែងផងដែរ។
ព្យុះ ឡាន មានល្បឿនខ្យល់ដល់ទៅ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយមានមនុស្ស២នាក់ស្លាប់ ។ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា បានដកស្រង់សម្តីលោក Lazaro Guerra ជានាយកបច្ចេកទេសនៃក្រុមហ៊ុន Electric Union of Cuba ដែលបានឱ្យដឹងថា បញ្ហាគាំងដំណើរការនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី គឺបង្កឡើយដោយព្យុះហឺរីខិន អ៉ីអេន ដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី។
លោក Lazaro Guerra បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីកំពុងដំណើរការនៅក្រោមលក្ខខណ្ឌដ៏ស្មុគស្មាញ ក្រោយរងការវាយប្រហារដោយព្យុះហឺរីខិន អ៉ីអេន…ហើយបច្ចុប្បន្នមានការដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃប្រទេស»។ លោកបន្ថែមថា ក្រុមហ៊ុនកំពុងប្រឹងប្រែងដោះស្រាយបញ្ហាដើម្បីអាចផ្គត់ផ្គង់អគ្គិសនីឡើងវិញបានឱ្យលឿនតាមដែលអាចធ្វើទៅបាន។
ព្យុះហឺរីខិន អ៉ីអេនដែលជាព្យុះហឺរីខិនកម្រិតទី៣ ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងផងដែរ ទៅកាន់តំបន់Tampa នៃឈូងសមុទ្ររដ្ឋផ្លរីដា នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។