ក្រសាំងស៊ីផ្លែ មានអត្ថប្រយោជន៍ ២បែប ជាគ្រឿងទេស និងឱសថ!
ក្រសាំងស៊ីផ្លែ (wood apply tree) ដើមមានកម្ពស់៦-២០ម មានបន្លារឹងប្រវែង ៨ស.ម ដុះនៅលើស្ទើរតែគ្រប់ផ្នែកនីមួយៗនៃដើម តែមានមែកខ្លះគ្មានបន្លាទេ។ ស្លឹករួមស្និតសេស (odd-pinnate leaf) កូនស្លឹកមានចំនួន៣-៤គូរ គ្មានទង (petiolule) ឬអាចមានទងខ្លីៗ។
ផ្កាចេញជាបញ្ចុំតាមគល់ ឬចុងមែក មានពណ៌ស និងលឿងខ្ចី មានត្របកផ្លា ៤-៦(sepals) ស្រទាប់ផ្កា ៤-៦(petals) ពណ៌ស កេសរឈ្មោល ១៦-២០ពណ៌ស វែងស្មើនឹងស្រទាប់ផ្កា ហើយមានទងជាប់គ្នានៅបាត។ ផ្លែរាងដុំមូល (globose) មានអង្គត់ផ្ចិត ៤-៨ស.ម។ សម្បកផ្លែ (pericarp) រឹងមានពណ៌បៃតងចាស់ និងមានគ្រាប់ច្រើន។ ផ្កាមានក្លឹនក្រអូបប្រហើរ និងចេញផ្លែនៅក្នុងខែមីនា-កក្កដា។
ជាទូទៅក្រសាំងស៊ីផ្លែ ដុះនៅតាមដីពុំសូវមានជីជាតិ នៅតាមទីជនបទ។
ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស ផ្កានឹងស្លឹកខ្ចីធ្វើជាអន្លក់ទឹកគ្រឿង និងសម្លកកូរ។ ផ្លែធ្វើជាសម្លម្ជូរគ្រឿង ប្រហុកកប់។
_ ឱសថ សម្បកដើមជំនួយសរសៃពោះស្ត្រីទើបឆ្លងទន្លេ ទាស់សរសៃ ហើមពោះ និងផ្តាសាយ៕
ប្រភព៖ ក្រសួងបរិស្ថាន
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។