មនុស្ស​ស្លាប់ និង​បាត់​ខ្លួន ១៨​នាក់ ក្នុង​ហេតុការណ៍​បាក់​ស្ពាន នៅ​ប្រទេស​ប្រេ​ស៊ី​ល​

​ម៉ា​ណូ​ស​៖ មាន​ករណី​បាក់​ស្ពាន​មួយកន្លែង​នៅ​ប្រទេស​ប្រេ​ស៊ី​ល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ និង​១៥​នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន​។​ ហេតុការណ៍​នេះ​បានកើត​ឡើង នៅឯ​រដ្ឋ Amazonas ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស កាលពី​ថ្ងៃ​ពុធ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២​។​

​ស្ពាន​នេះ​ត​ភ្ជាប់​ទៅ​ផ្លូវ​ហាយ​វេ BR-319 នៅក្នុង​ទីក្រុង Careiro ស្ថិតនៅ​ចម្ងាយ​ជាង ១០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​ម៉ា​ណូ​ស (Manaus) នៃ​រដ្ឋ​អា​ម៉ា​ហ្សូ​ណាស់ បាន​បាក់​រលំ​។​

​បើតាម​អាជ្ញាធរ​ប្រេ​ស៊ី​ល មនុស្ស​១៤​នាក់ ក៏បាន​រងរបួស​ផងដែរ នៅក្នុង​ហេតុការណ៍​បាក់​ស្ពាន​ខាងលើ ដែល​កើតឡើង​នៅពេល​មាន​រថយន្ដ​ជាច្រើន គ្រឿង​បើក​ឆ្លងកាត់​។​

​មិនទាន់មាន​ការបញ្ជា​ក់​ពី​មូលហេតុ​បណ្ដាលឱ្យ​បាក់​ស្ពាន​នេះ​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​តាម​ស្វែងរក​មនុស្ស​១៥​នាក់ ដែល​បាន​បាត់​ខ្លួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close