សមយុទ្ធរួមប្រឆាំងនាវាមុជទឹក នៅតំបន់សមុទ្រកូរ៉េខាងត្បូង
នៅថ្ងៃទី ២៩ខែកញ្ញា ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសឲ្យឹងថា ប្រទេសនេះនឹងអាមេរិក ជប៉ុន នឹងធ្វើសមយុទ្ធរួម ដែលមានយុទ្ធសាស្ត្រប្រឆាំងនាវាមុជទឹក ។ សមយុទ្ធនឹងធ្វើឡើងនៅថ្ងៃទី៣០ខែកញ្ញា ដែលជាលើកដំបូងក្រោយរយៈពេល៥ឆ្នាំ។
តាមសារព័ត៌មាន TTXVN ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសថា ការធ្វើសមយុទ្ធឆ្នាំនេះ មានការចូលរួមពីនាវាចម្បាំងជាច្រើនគ្រឿង ក្នុងនោះមាននាវា Munmu ទំនើបបំផុតរបស់កូរ៉េខាងត្បូង ។ ចំណែកអាមេរិកវិញមាននាវាផ្ទុកយន្តហោះ USS Ronald Reagan ដឹកនាំ ដោយឡែកជប៉ុនវិញមាននាវាAsahi។
នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានធ្វើដំណើរទៅដល់កូរ៉េខាងត្បូងហើយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោង។
លោកស្រី ហារីស ដែលបានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស អូសាន (Osan) ក្រោយបញ្ចប់ទស្សនកិច្ចនៅជប៉ុន ចូលរួមពិធីបុណ្យសពថ្នាក់ជាតិ អតីតនាយករដ្ឋមន្ត្រីជប៉ុ ន លោក អាបេ ស៊ីនហ្សូ គ្រោងនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល។ មិនតែប៉ុណ្ណោះ បើតាមក្រុមមន្ត្រីអាមេរិក លោកស្រីអនុប្រធានាធិបតីអាមេរិក ក៏មានផែនការបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ផងដែរ ខណៈដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យកូរ៉េខាងជើងក្ដៅក្រហាយ។
កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីលផ្លោងចំនួន២គ្រាប់ មុនដំណើរទស្សនកិច្ចរបស់លោកស្រីហារីស ដោយមួយគ្រាប់ត្រូវបានធ្វើតេស្ដកាលពីថ្ងៃអាទិត្យ និងមួយគ្រាប់ទៀតត្រូវបានបាញ់សាកល្បងកាលពីថ្ងៃពុធសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។