ចក្រភព​អង់គ្លេស បង្ហាញ​កាក់​ដំបូង ដែលមាន​រូប​បញ្ឈរ​នៃ​ព្រះមហាក្សត្រ​ថ្មី

ឡុង​ដ៍​៖ ក្រុមហ៊ុន​រាជវង្ស​អង់គ្លេស Royal Mint បានបង្ហាញ​កាក់​ផ្លូវការ របស់​ព្រះមហាក្សត្រ​ថ្មី Charles ។ កាក់​ដំបូង​ដែល​ត្រូវដាក់​បញ្ឈរ​របស់​ស្តេច គឺជា​មកុដ​ទម្ងន់ ៥ ផោន (pound) ពិសេស និង​ការ​បញ្ច្រាស នៃ​កាក់ ៥០ ផេ​ន (pence) ដែល​រំលឹក​ដល់​ម្ចាស់​ក្ស​ត្រី Elizabeth II ។​

(១០០​ផេ​ន ស្មើរ​នឹង ១​ផោន​) រូបចម្លាក់​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ជាងចម្លាក់​ជនជាតិ​អង់គ្លេស Martin Jennings ហើយ​ត្រូវ​បានអនុម័ត​ផ្ទាល់ ដោយ​ព្រះមហាក្សត្រ​ថ្មី​។ ស្របតាម​ប្រពៃណី ព្រះ​ឆាយ​លក្ខណ៍ របស់​ស្តេច Charles បែរមុខ​ទៅ​ទិស​ផ្ទុយ​នឹង​ព្រះ​មាតា​របស់​ទ្រង់​។​

ការ​បញ្ច្រាស​នៃ​កាក់ ៥ ផោន មាន​ព្រះ​ឆាយ​លក្ខណ៍​បញ្ឈរ​ថ្មី​ចំនួន​ពីរ របស់​ម្ចាស់​ក្ស​ត្រី Elizabeth ខណៈដែល​កាក់ ៥០ ផេ​ន បញ្ច្រាស បង្ហាញ​ពី​ការ​រចនា​ដែល​រំលេច​ពី​ប្រភពដើម នៃ​មកុដ ឆ្នាំ​១៩៥៣ ។​

​លោក Chris Barker អ្នកគ្រប់គ្រង​ផ្នែក​ព័ត៌មាន និង​ស្រាវជ្រាវ នៅ Royal Mint បាន​និយាយថា ជាងចម្លាក់​បាន​រចនា បង្ហាញ “​ភាពកក់ក្តៅ​ពិតប្រាកដ និង​មនុស្សជាតិ​” តាមរយៈ​ព្រះ​ឆាយ​លក្ខណ៍​របស់​ស្តេច Charles ។​

​បើតាម​ប្រភព​ដដែល កាក់​សរុប​ទាំងអស់​ប្រហែល ២៧ ពាន់​លាន​កាក់​ដែល​កំពុង​ចរាចរ នៅក្នុង​ចក្រភព​អង់គ្លេស មាន​ព្រះ​ឆាយ​លក្ខណ៍ ម្ចាស់​ក្ស​ត្រី Elizabeth II នឹង​នៅតែមាន​លក្ខណៈ​ស្របច្បាប់ ហើយនឹង​ត្រូវបាន​ជំនួស​ដោយ​កាក់​ដែលមាន​ព្រះ​ឆាយ​លក្ខណ៍ របស់​ស្តេច Charles តាម​ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close