តម្លៃសាំងធម្មតា បន្តចុះថ្លៃ លក់រាយ ៤ ២៥០រៀល និងម៉ាស៊ូត ៤ ៧០០រៀល ក្នុង១លីត្រ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ២៥០រៀល ចុះថ្លៃ១០០រៀល និងម៉ាស៊ូតត្រូវលក់៤ ៧០០រៀល ចុះថ្លៃ១៥០រៀល ក្នុង១លីត្រ។
សូមបញ្ជាក់ថា ផ្អែកតាមតម្លៃធម្យមប្រេងឥន្ទនៈលើទីផ្សារអត្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី០១ ដល់១០ ខែតុលា ឆ្នាំ២០២២ នឹងត្រូវលក់ ៤ ៥១៧រៀល និងតម្លៃប្រេងម៉ាស៊ូតលក់ ៤ ៩៦៧រៀល ក្នុងមួយលីត្រ។
ការកំណត់បែបនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ។ ដូច្នេះតម្លៃប្រេងសាំង លក់តម្លៃ ៤ ២៥០រៀល និងប្រេងម៉ាស៊ូតលក់ ៤ ៧០០រៀល ក្នុងមួយលីត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។