ពិភពលោក​ថ្កោលទោស​យ៉ាងខ្លាំង ដល់​ការសាកល្បង​មី​ស៊ី​ល របស់​កូរ៉េខាងជើង​

​ប្រធាន​គណកម្មការ​អឺរ៉ុប Charles Michel បាន​ថ្កោលទោស​យ៉ាង​ខ្លាំ​អ ដល់​ការបាញ់​សាកល្បង​កាំ​ជ្រួ​មី​ស៊ី​ល​ល ថ្មី​បំផុត​ហើយ​ឆ្លងកាត់​ប្រទេស​ជប៉ុន ។ ទន្ទឹមនឹងនោះ​លោក​ក៏បាន​ប្រកាសថា សហគមន៍​អឺរ៉ុប នឹង​សាមគ្គី​ជាមួយ ជប៉ុន​និង​កូរ៉េខាងត្បូង ទប់ទល់​ការគំរាមកំហែង​ពី​កូរ៉េខាងជើង ។​

​នៅ​ថ្ងៃទី​៤​ខែតុលា​នេះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​សាកល្បង​ដោយបាន​ហោះ​ឆ្លងកាត់​ទឹកដី​ជប៉ុន​ជា​លើកដំបូង ក្នុង​រយៈពេល​៥​ឆ្នាំកន្លងមក ធ្វើឱ្យ​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ត្រូវ​ប្រកាសអាសន្ន​ដល់​ពល​រដ្ឋ​ស្វែងរក​កន្លែង​លាក់ខ្លួន ក៏ដូចជា​ផ្អាក​សកម្មភាព​ដឹកជញ្ជូន​តាម​រថភ្លើង​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក Hirokazu Matsuno បាន​បញ្ជាក់ថា «​សកម្មភាព​របស់​កូរ៉េខាងជើង​ដែល​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​នោះ ជាការ​គំរាមកំហែង​ដល់​សន្តិសុខ របស់​ជប៉ុន​និង​ក្នុង​តំបន់​ទាំងមូល​។​ ​ក្នុងពេល​នេះដែរ នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida បានចាត់ទុក​សកម្មភាព​របស់​កូរ៉េខាងជើង​ថា​ជា​រឿង​មិនអាច​ទទួលយក​បានឡើយ ។ រដ្ឋាភិបាល​នឹង​ខិតខំ​ប្រមូល​ព័ត៌មាន​ពី​គ្រប់​ជ្រុងជ្រោយ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​កូរ៉េខាងជើង​។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​០៤ ខែតុលា ឆ្នាំ​២០២២ បាន​ផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ព្រមាន​ប្រជាជន​នៅក្នុង​តំបន់​ត្រូវរ​ត់រក​កន្លែង​មាន​សុវត្ថិភាព ខណៈដែល​មី​ស៊ី​ល​មួយ​គ្រាប់​បាន​ហោះ​រំលង​ឆ្លងកាត់​ទឹកដី​របស់ខ្លួន មុននឹង​ធ្លាក់ចូល​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។ ប៉ុន្តែ​ព្រម​ពេល​ជាមួយគ្នានេះ យោធា​ជប៉ុន​មិនបាន​ចាត់វិធានការ ឬ​ប្រើ​ប្រព័ន្ធ​ការពារ​ដែនអាកាស​បំផ្លាញ​មី​ស៊ី​ល​នេះឡើយ ដែលជា​ការបាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន លើកដំបូង​បំផុត​ដោយ​កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ​២០១៧​មក​។​

​មី​ស៊ី​ល​ផ្លោង​ដែល​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​នេះ​ត្រូវបាន​យោធា​ជប៉ុន​បញ្ជាក់ថា អាច​ហោះ​បាន​ចម្ងាយ ៤,៦០០​គីឡូម៉ែត្រ ក្នុង​រយៈកម្ពស់ ១,០០០​គីឡូម៉ែត្រ​។​ ​ចំណែកឯ​យោធា​កូរ៉េខាងត្បូង ក៏បាន​ឱ្យដឹង​ដែរ​ថា កូរ៉េខាងជើង​ពិតជា​បាន​បាញ់​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​មធ្យម ឬ IRBM មួយ​គ្រាប់ ដោយ​បាញ់​ចេញពី​ខេត្ត Jagang របស់​កូរ៉េខាងជើង​ប្រាកដ​មែន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close