នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ឲ្យ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ដំណរ​ភ្ជាប់ ដែល​លោកអ្នក​បានទទួល ឬ​ត្រូវបាន​ចែកចាយ​នៅក្នុង Group Telegram

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ធ្វើការ​ណែនាំ​ឱ្យ​បងប្អូន​អ្នកប្រើប្រាស់​កម្មវិធី​បណ្ដា​ញ​ទំនាក់ទំនង​សង្គម Telegram មានការ​ប្រុងប្រយ័ត្ន​ជាមួយនឹង​ដំណរ​ភ្ជាប់​ដែល​លោកអ្នក​បានទទួល ឬ​ត្រូវបាន​ចែកចាយ​នៅក្នុង Group Telegram ព្រោះ​ជនខិលខូច​អាច​លួច​យក​គណនី​របស់​លោកអ្នក​ទៅគ្រប់​គ្រង​បាន​តាមរយៈ​ដំណរ​ភ្ជាប់​ទាំងនោះ ដែល​អាចឱ្យ​ពួកគេ​ប្រើប្រាស់​គណនី​ដើម្បី​ប្រព្រឹត្ត​បទល្មើស ឬ​ធ្វើ​ការបោក​បញ្ឆោត ឬ​ដើម្បី​ផ្ញើ​ដំណរ​ភ្ជាប់​ដែលមាន​មេរោគ​ទៅ​មិត្ត​ភ​ក្កិ​របស់​លោកអ្នក​បន្តទៀត​។​

​ដើម្បី​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក៏​សូម​ធ្វើការ​ណែនាំ​ឱ្យ​អ្នកប្រើប្រាស់​មានការ​ប្រុងប្រយ័ត្ន កុំ​ផ្ដល់​លេខ​សម្ងាត់​សម្រាប់​ចូលទៅក្នុង​គណនី​ផ្សេងៗ​នៅពេលដែល​មានការ​ស្នើ​សុំ​តាមរយៈ​ទូរ​សព្ទ ឬ​តាមរយៈ​សារ​ដែល​លោកអ្នក​បានទទួល ព្រោះ​ជនខិលខូច​អាច​បន្លំ​ធ្វើជា​បុគ្គលិក​របស់​ក្រុមហ៊ុន​ដើម្បី​ទាមទារ​លេខ​សម្ងាត់ ដែល​អាចឱ្យ​ពួកគេ​ចូលទៅក្នុង​គណនី​ទាំងនោះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close