ត្រកូល​ថាក់ស៊ីន អាច​នឹង​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ថៃ នៅក្នុង​ការបោះឆ្នោត​ខាងមុខ​

​ត្រកូល​ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ដឹកនាំ​ប្រទេស​ថៃ​ដោយ​ជោគជ័យ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​ពិសេស​គឺ​ប្រជាកសិករ​។ ប៉ុន្តែ ទាំង​លោក​ថាក់ស៊ីន និង​ប្អូនស្រី លោកស្រី​យី​ង​ឡាក់ រង​ការធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​ដូចក្នា​។ ក្នុង​ពេលនេះ​កូនស្រី​លោក​ថាក់ស៊ីន កំពុងតែ​លេចធ្លោ​នៅក្នុង​នយោបាយ​ថៃ ហើយ​អាច​ក្លាយជា​នាយក​រដ្ឋ​ម្ត្រី​។

​លទ្ធផល​នៃ​ការស្ទង់មតិ​បង្ហាញឱ្យឃើញថា កូនស្រី​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបាន​ការគាំទ្រ​ខ្ពស់​សម្រាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ថៃ ។ តាម​ការស្ទង់មតិ​រប​ស់ វិទ្យាស្ថាន​ជាតិ​អភិវឌ្ឍន៍​រដ្ឋបាល​រប​ស់​ប្រទេស​ថៃ​ក្នុង​ខេត្ត​ភាគ​ឦសាន​បានប្រកាស​នៅ​ថ្ងៃទី ៩​ខែតុលា​ថា កូនស្រី​លោក​ថាក់ស៊ីន Paetongtarn Shinawatra ទទួលបាន​ការគាំទ្រ ដល់​ទៅ ៣៦,៤៥% សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​ក្នុងពេល​អនាគត​។​

​ចំណែក​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​បាន​ផ្សាយ​ថា ចំនួន​ពលរដ្ឋ​គាំទ្រ​លោកស្រី Paetongtarn Shinawatra នាំ​មុខដាច់​បេក្ខភាព​ផ្សេងទៀត ។ អ្នក​ឈរ​លំដាប់​ទី​ពីរ​នៅក្នុង​ការស្ទង់មតិ គឺ លោក Pita Limjaroenrat ប្រធាន​គណបក្ស Move Forward ដោយមាន​សំឡេងគាំទ្រ ១២,៦៥%​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ លោកស្រី Khunying Sudarat Keyuraphan ប្រធាន​គណបក្ស Thai Sang Thai ដែល​ពីមុន​ជា​

​គណបក្ស​ភឿ​ថៃ​របស់លោក​ថាក់ស៊ីន ឈរ​លំដាប់​ទី​៣ មាន​សំឡេងគាំទ្រ​តែ ១០,២% តែប៉ុណ្ណោះ​។ ចំណែក​នាយករដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ទទួលបាន​សំឡេងគាំទ្រ​៩,៨៥% ។​

​លោកស្រី Paetongtarn ជា​អ្នកនយោបាយ​ថ្មី​វ័យក្មេង កំពុងតែ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​គណបក្ស Thai Sang Thai ដែលជា​ក្តីសង្ឃឹម​របស់​បក្ស​និង​ពលរដ្ឋ​ក្នុងការ​ដឹកនាំ​ប្រទេស​ថៃ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close