រសៀល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី បិទ​សន្និបាត​កាយ​រិ​ទ្ធ​ជាតិ​កម្ពុជា​

​នៅ​រសៀល ថ្ងៃ​ចន្ទ ១៥​កើត ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ពិធី​បិទ​សន្និបាត​កាយ​រិ​ទ្ធ​ជាតិ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។

​កាយរឹទ្ធិ​ជាតិ​កម្ពុជា គឺជា​ចលនា​អប់រំ​ក្រៅ​ប្រព័ន្ធ​យ៉ាងសកម្ម​មួយ​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា និង​បាន​ចូលរួម​យ៉ាង​ជោគជ័យ​ក្នុង​សកម្មភាព​ស្ម័គ្រចិត្ត​ក៏​ដូច​អនុវត្ត​គម្រោង​សហគមន៍​ផ្សេងៗ តាមរយៈ​ការផ្សារភ្ជាប់​កុមារ និង​យុវជន​ទៅក្នុង​សហគមន៍​នានា​។​

​កម្ពុជា​បាន​បង្កើត​ក្រុម​កាយ​រឹទ្ធ​កាលពី​ឆ្នាំ ១៩៤៣ តែ​មិនទាន់​ចូល​ជា​កាយ​រឹទ្ធ​ពិភពលោក​នោះទេ​។ ដោយសារ​សង្គ្រាម ក្រុម​កាយ​រឹទ្ធ​នេះ​ក៏​ត្រូវបាន​រំសាយ ហើយ​ក្រោយ​ចប់​សង្គ្រាម​គឺ​នៅ​ឆ្នាំ ១៩៩៩ ទើប​កម្ពុជា បាន​បង្កើត​ក្រុម​នេះ​ជាថ្មី និង​នៅក្នុង​ឆ្នាំ ២០០៦ ក៏មាន​ការប្រជុំ​ធំ​មួយ​រហូតដល់​ឆ្នាំ ២០០៨ កម្ពុជា​ក៏បាន​ចូលរួម​សកម្មភាព​កាយ​រឹទ្ធ​ពិភពលោក​។ កាយរឹទ្ធិ​ជាតិ​កម្ពុជា គឺជា​ធនធាន​ដ៏​មាន​សារៈសំខាន់​ដែល​ត្រូវតែ​អភិវឌ្ឍ​ធនធាន​ទាំងនេះ​ឱ្យមាន​សក្តានុពល​ពេញលេញ​ខាង​ផ្លូវកាយ ផ្លូវ​បញ្ញា ផ្លូវ​សង្គម ផ្លូវចិត្ត ដើម្បីឱ្យ​ពួកគេ​ក្លាយទៅជា​ពលរដ្ឋ​មានការ​ទទួលខុសត្រូវ​ក្នុងសង្គម និង​ជា​សមាជិក​សកម្ម​ក្នុង​សហគមន៍​នៅតាម​មូលដ្ឋាន​រស់នៅ​ដោយ​ផ្អែកលើ​មូលដ្ឋាន​រៀន​ដោយ​អនុវត្ត​ជាក់ស្តែង និង​វិធី​កាយ​រឹ​ទិ្ធ​កម្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close