ភ្ញៀវទេសចរជាង ១០ម៉ឺននាក់ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍នេះ!
ព្រះសីហនុ៖ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅ និងអាទិត្យ មានចំនួនប្រមាណ ១១០ ០០០នាក់។
បើតាមការអោយដឹងពីរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។