លោក វេង សាខុន នឹងត្រូវតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
នៅក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ PPIU នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានធ្វើការបញ្ជាក់ថា ការបញ្ចប់មុខតំណែងលោក វេង សាខុន ពីរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនមានអ្វីធ្ងន់ធ្ងរនោះទេ ពោលគឺគ្រាន់តែរដ្ឋមន្រ្តីរូបនោះមិនបានធ្វើដូចអ្វីដែលសម្តេចចង់បានតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា សម្តេចបានទូលទៅព្រះមហាក្សត្ររួចហើយ ដោយធ្វើការតែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី។
បើតាមសម្តេចតេជោ លោក វេង សាខុន មានចំណេះដឹង និងមានសមត្ថភាព ប៉ុន្តែសម្តេចចង់ឲ្យវិស័យកសិកម្មរបស់កម្ពុជាមានការអភិវឌ្ឍន៍ និងជឿនលឿនទៅមុខទៀត ទើបជាមានការផ្លាស់ប្តូររដ្ឋមន្រ្តីក្រសួងមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។