ឯកឧត្តម ឌិ​ត ទីណា ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឱ្យធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោយ​សំឡេង​១១១ លើ​១១១

​ភ្នំពេញ​៖ រដ្ឋសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២២​នេះ បាន​បោះឆ្នោត​គាំទ្រ​ជា​ឯក​ច្ឆ័​ន​លើ​បេក្ខភាព ឯកឧត្តម ឌិ​ត ទីណា ឱ្យធ្វើជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដែល​ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​ការចូលរួម​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សមាជិក​រដ្ឋសភា​សរុប​១១១​រូប​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close