កម្ពុជា មាន​ភ្លៀង​ធ្លាក់​តិចតួច​តែប៉ុណ្ណោះ ក្នុងសប្តាហ៍នេះ!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៩-២៥ ខែតុលា ឆ្នាំ​២០២២​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៩-២១ ខែតុលា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួល​ឥទ្ធិពល​នូវ​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន​។ ចំណែក​ព្យុះ​ទី​២០ ឈ្មោះ នេសាទ ( NESAT) ដែល​បាន​កើតឡើង​នៅ​ភាគ​ខាងជើង​ហ្វីលីពីន និង​ថមថយ​ឥទ្ធិពល នៅពេល​ធ្វើដំណើរ​ដល់​ប៉ែក​ខាងក្រោម នៃ​ភាគ​ខាងជើង​វៀតណាម នៅ​ថ្ងៃទី​២១​ខែតុលា​។ ចាប់ពី​ថ្ងៃទី​២២-២៥ ខែតុលា ឥទ្ធិពល​នៃ​ទ្រនុង​សម្ពាធ​ខ្ពស់ ពី​ចិន​ចុះខ្សោយ ខណៈដែល​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ ចិន​ខាងត្បូង​បង្កើន​ឥទ្ធិពល មកលើ​ភាគខាងត្បូង​កម្ពុជា​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C
* ចាប់ពី​ថ្ងៃទី​១៩-២១ ខែតុលា ស្ទើរតែ​គ្មាន​ភ្លៀង បើ​មាន​តិចតួច​តែប៉ុណ្ណោះ​។ បន្ទាប់ពីនោះ​បណ្តា​រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម និង​ខាងជើង​ជាប់​ប្រទេស​វៀតណាម នឹងមាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ ចំពោះ​បណ្តា​ខេត្ត​ដទៃទៀត អាចមាន​ភ្លៀង​តិចតួច ។​

២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* ចាប់ពី​ថ្ងៃទី​១៩-២១ ខែតុលា ស្ទើរតែ​គ្មាន​ភ្លៀង បើ​មាន​តិចតួច​តែប៉ុណ្ណោះ​។ បន្ទាប់ពីនោះ​នឹង​អាចមាន​ភ្លៀង ក្នុង​កំរិត​ពី​តិច​ទៅ​មធ្យម​លាយឡំ ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ °C
* អាចមាន​ភ្លៀង​ក្នុង​កំរិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close