តួលេខភ្ញៀវទេសចរទូទាំងប្រទេស នាសប្ដាហ៍ទី២ ខែតុលា ឡើងដល់ជិត ១លាននាក់
ភ្នំពេញ៖ តួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២) ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៤,៣៨៥នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តកំពង់ចាម ៤០១,៩២៩នាក់
* ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់
* ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់
* ខេត្តព្រៃវែង ៦៨,៥២៥នាក់
* ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់
* ខេត្តសៀមរាប ២៧,៨២២នាក់
* ខេត្តកំពត ២៣,២៤៦នាក់។
តួលេខខាងលើ មានការកើនឡើងប្រមាណ១៥០.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។ កំណើនភ្ញៀវផ្ទៃក្នុងច្រើនក្នុងសប្តាហ៍កន្លងមក ដោយសាររដ្ឋបាលខេត្តកំពង់ចាម ព្រៃវែង និងពោធិ៍សាត់បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច និងតាំងពិព័រណ៍ ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋជាច្រើនកុះកុរ។
ទន្ទឹមនឹងនេះ ខេត្តព្រះសីហនុបន្តទទួលបានភ្ញៀវទេសចរមកកម្សាន្តជាច្រើនក្នុងរយៈពេល២សប្តាហ៍ជាប់គ្នា បន្ទាប់ពីមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល១ខែ ចាប់ពីថ្ងៃទី១-៣១ ខែតុលា ឆ្នាំ២០២២។
បណ្តាខេត្តផ្សេងទៀតដែលនៅជាប់បណ្តោយដងទន្លេបានកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ទៅតាមពេលវេលាសមស្រប និងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។