ភ្ញៀវទេសចរ ចូលមកទស្សនារមណីយដ្ឋានអង្គរ ចាប់ផ្តើមមានកំណើនឡើងវិញ ជាបន្តបន្ទាប់
សៀមរាប៖ សកម្មភាពភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិជាបន្តបន្ទាប់ បានចាប់ផ្តើមចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ។ នេះជាសញ្ញាមួយបញ្ជាក់ថា កំណើននៃភ្ញៀវទេសចរ នឹងវិលត្រឡប់មករកស្ថានភាពល្អប្រសើឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់ ភ្ញៀវទេសចរ រយៈពេលប្រមាណជាង២ឆ្នាំកន្លងមកនេះ ដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។
ជាក់ស្តែង នៅពេលព្រឹកព្រលឹមស្រាងៗ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាច្រើន បានចូលមករង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះដ៏ស្រស់ស្អាត នៅបរិវេណប្រាសាទអង្គរវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។