កំពង់ផែ​ស្វយ័ត​ភ្នំពេញ រក​ចំណូល​ជាង ៣០​លាន​ដុល្លារ កើនឡើង​២១% ក្នុងពេល​៩​ខែ ឆ្នាំនេះ

​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ រកចំណូលបាន​ចំនួន ៣០,៣៣១,៤៨១​ដុល្លារ (​ពុំទាន់​ធ្វើ​សវនកម្ម​) មានការ​កើនឡើង​២១% បើ​ធៀប​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ មាន​ចំនួន ២៥,០០៧,៩៤១​ដុល្លារ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​។​

​សេចក្ដីប្រកាស​ព័ត៌មាន ដែល​បណ្ដាញ​ទទួលបាន​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​នេះ បាន​បញ្ជាក់ថា ប្រភព​ចំណូល របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​ទទួលបាន​នៅ​រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ រួមមាន​៖

* ទី​១៖ ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន​២៥,០៥១,៤៩៨​ដុល្លារ​។​
* ទី​២៖ ចំណូល​បាន​ពី​អាជ្ញាធរ​ផែ មាន​ចំនួន ៣,១៩៣,៦៦៩​ដុល្លារ​។​
* ទី​៣៖ ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ មាន​ចំនួន ២១២,២៨៧​ដុល្លារ​។​
* ទី​៤៖ ចំណូល​ផ្សេងៗ មាន​ចំនួន ១,៨៧៤,០២៧​ដុល្លារ​។​

​ចំពោះ​លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម អនុវត្ដ​សម្រាប់​៩​ខែ ឆ្នាំ​២០២២ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ រួមមាន​៖

​ទី​១៖ ទំនិញ​-​ប្រេងឥន្ធនៈ​មាន​ចំនួន​៣,០៦៨,២៤២​តោន កើនឡើង​៥.២៣% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២១ ចំនួន​២,៩១៥,៨៧៥​តោន​។​

​ទី​២៖ នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ មាន​ចំនួន​២,៧៤៣​ជើង កើនឡើង​៥៧.២៨​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២១ ចំនួន​១,៧៤៤​ជើង​។​

​ទី​៣៖ បរិមាណ​កុងតឺន័រ មាន​ចំនួន ៣២៩,០៤៣​ធី​អ៊ី​យូ កើនឡើង​២៨.៣៣​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០២១ ចំនួន​២៥៦,៤០៧​ធី​អ៊ី​យូ​។​

​ទី​៤៖ នាវា​ទេសចរណ៍ មាន​ចំនួន​១៦​ជើង កើនឡើង​១៦.០០​ភាគរយ​។​

​ទី​៥៖ បរិមាណ​អ្នកដំណើរ មាន​ចំនួន​៨៦៨​នាក់ កើនឡើង​៨៦៨.០០​ភាគរយ​។​

​គូសបញ្ជាក់​ផងដែរ​ថា នៅ​ឆ្នាំ​២០២១ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ទទួលបាន​នូវ​ប្រាក់ចំណេញ​ចំនួន ១២,៧០៧,៨៣១​ដុល្លារ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close