នាយករដ្ឋមន្រ្តីអង់គ្លេសទើបជាប់ឆ្នោត លោកស្រី Liz Truss លាលែងពីដំណែង ក្រោយកាន់ដំណែងបានត្រឹម ៤៥ថ្ងៃ

នាយករដ្ឋមន្រ្តីស្រ្តីរ​បស់ប្រទេសអង់គ្លេស​ដែលទើបជាប់ឆ្នោត​កាលពីពេលថ្មីៗនេះ បាន​លាលែងពីដំណែង​ ក្រោយ​ពី​ដឹកនាំរដ្ឋាភិបាល​បានត្រឹម​៦សប្តាហ៍​ប៉ុណ្ណោះ។

លោកស្រី Liz Truss បាននិយាយថា មេដឹកនាំបន្ទាប់ពីលោកស្រី នឹងត្រូវជ្រើសរើសក្នុងការបោះឆ្នោតប្រកួតប្រជែងក្នុងគណបក្ស Tory ដោយកិច្ចការនេះនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងសប្តាហ៍ក្រោយ។

សមាជិកសភាគណបក្ស Tory បានជម្រុញឱ្យលោកស្រីចាកចេញពីដំណែង បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី ត្រូវបានរួមរឹតដោយភាពមិនច្បាស់លាស់ផ្នែកនយោបាយ បន្ទាប់ ពីការលះបង់ចោល នូវគោលនយោបាយសេដ្ឋកិច្ចជាច្រើនរបស់លោកស្រី។

លោកស្រី Truss បានជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២២។ នៅពេលនេះលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីដែលបានកាន់ដំណែងរយៈពេលខ្លីបំផុតក្នុង ប្រវត្តិសាស្ត្រ ចក្រភពអង់គ្លេស ក្រោយកាន់ដំណែង មិនបានពីរខែផង។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close