យន្តហោះដឹកអ្នកដំណើរ ១៧៣នាក់ របស់ក្រុមហ៊ុន Korean Ai ជ្រុលធ្លាក់ចេញពីផ្លូវ
យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានធ្លាក់ចេញពីផ្លូវ នៅអាកាសយានដ្ឋានអន្តរជាតិ Mactan Cebu (MCIA) នៅក្នុងប្រទេសហ្វីលីពីន នាយប់ថ្ងៃទី ២៣ខែតុលា ។ មកទល់ពេលនេះគេនៅមិនទាន់ប្រកាសពីមូលហេតុនៅឡើយទេ។
អ្នកដំណើរនៅលើយន្តហោះ ក៏ដូចជាបុគ្គលិកនៅអាកាសយានដ្ឋាន MCIA មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅយប់ថ្ងៃទី២៣ខែតុលា នៅពេលយន្តហោះបានជ្រុលធ្លាក់ចេញពីផ្លូវបណ្តាលឱ្យខូចខាតយ៉ាងខ្លាំង។
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ បានឱ្យដឹងថា ជើងហោះហើរដែលជួបគ្រោះថ្នាក់មានលេខ KE631 របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ហោះហើរចេញពីព្រលានយន្តហោះ Incheon របស់កូរ៉េខាងត្បូងទៅកាន់ទីក្រុង Cebu ប្រទេសហ្វុីលីពីន ។ ក្រុមហ៊ុនអាកាសចរណ៍ក៏បានប្រកាសពីគ្រោះថ្នាក់ខាងលើផងដែរ។
ពលរដ្ឋរស់នៅជិតអាកាសយានដ្ឋានបានឱ្យដឹងថា នៅវេលាម៉ោង១១យប់ថ្ងៃទី២៣ខែតុលា ពួកគាត់បានឮសូរសំឡេងខ្លាំងៗខុសប្រក្រតី ហើយក៏បានចេញមកមើលឃើញអ្នកដំណើររត់ចេញពីយន្តហោះ។ ពលរដ្ឋរសៅ់ក្បេរនោះបានឲ្យដឹងទៀតថា ក្នុងពេលគ្រោះថ្នាក់នោះគឺមានភ្លៀងធ្លាកខ្លាំង អាចជាមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាកកើតឡើង ។
ចំណែកក្រុមហ៊ុន ក្រុមហ៊ុនអាកាសចរណ៍ Korean Air ក៏បានបញ្ជាក់ដែរថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់គឺដោយសារអាកាសធាតុអាក្រក់។ ចំណែកអ្នកដំណើរ១៧៣នាក់នៅលើយន្តហោះ មិនមានអ្នកណាម្នាក់ស្លាប់ឬរងរបួសនោះឡើយ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។