៦ថ្ងៃជាប់គ្នាហើយ! កម្ពុជា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ ខណៈអ្នកជាសះស្បើយ ៦នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានអ្នកឆ្លងកូវីដ១៩នោះទេ ខណៈមានព្យាបាលជាសះស្បើយ ៦នាក់។ រយៈពេល៦ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា មិនមានអ្នកឆ្លងកូវីដ១៩។
សូមជម្រាបថា គិតត្រឹម ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩១៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។
គិតត្រឹមយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២១៣,៦៦៣នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។