នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាបត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណីហិង្សា និង​ប៉ុនប៉ងមនុស្ស​ឃាតកាលពីខែមិថុនា នៅ​ផ្សារ​អាស៊ី​ក្រុងសៀមរាប

លោក សោម សមស័ក្ត ដែល​គេ​ស្គាល់ថា ជានាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​ខេត្ត​សៀមរាប ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​នៅ​វេលាម៉ោង​ប្រមាណ១១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០២២នេះ នៅ​រាជធានីភ្នំពេញ ។

លោក សោម សមស័ក្តិ ត្រូវបានចោទ​ប្រកាន់ ដោយ​លោកស្រី ផាត់ សុជឿន ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្ត​ឡើង​កាលយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០២២ នៅ​ខាងមុខផ្សារ​អាស៊ី ស្ថិត​ក្នុង​ក្រុង​សៀមរាប ដោយ​គ្រានោះ លោកបាន​ទាស់សម្តី​​ជាមួយ​ ហើយ​បាន​បើក​រថយន្ត​ម៉ាក Range rover discovery ពាក់ស្លាកលេខ ភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន​នេះ លោក សោម សមស័ក្តិ ត្រូវ​បាន​សមត្ថកិច្ច​ត្រូវ​បានចាប់ខ្លួន និង​ត្រៀម​បញ្ជូន​មក​កាន់តុលាការខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close