អាជ្ញាធរខេត្ត​ព្រះសីហនុ ប្រកាស​តាម​ចាប់​ជនជាតិ​ចិន ៦​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​

​ព្រះសីហនុ​៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​ស្វែងរក​ជនសង្ស័យ ជា​ជន​ជាតិចិន ចំនួន​០៦​នាក់ មាន​ភិនភាគ​ដូច​មាន​ក្នុង​រូបថត​ខាងក្រោម ដែល​ជាប់​សង្ស័យ​នឹង​ករណី​ដើរ​អុកឡុក គំរាមកំហែង និង​បទល្មើស​មួយចំនួនទៀត​ដែល​បាន​ប្រព្រឹត្ត​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នាពេល​កន្លងមក​។

​សូមបញ្ជាក់ថា សមត្ថកិច្ច បាននិងកំពុង​តាម​ប្រមាញ់​ក្រុម​ជនសង្ស័យ​ខាងលើ និង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ សូម​ចូលរួម​សហការ និង​ផ្តល់ព័ត៌មាន​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​ប្រទះឃើញ​ក្រុម​ជនសង្ស័យ​ទាំងនេះ ដើម្បី​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​រក្សា​ការសំងាត់ ព្រមទាំង​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ដល់​បងប្អូន​ដែល​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close