អាងពិព័រណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ នៅខត្តសៀមរាប នឹងបើកដំណើរការចាប់ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះតទៅ
អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និង សត្វជាច្រើនប្រភេទដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួននាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទដូចជា សត្វខ្លាមកពី ប្រទេសអាហ្វ្រិចខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ…។ល។ ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ភូមិក្បូនឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ជាមួយនឹងដំណើរការនេះ រដ្ឋបាលខេត្តសៀមរាបសូមអបអរសាទរ និងសូមសម្តែងគាំទ្រចំពោះការវិនិយោគ ព្រមទាំងដៃគវិនិយោគនានាចូលមកវិនិយោគក្នុងខេត្តសៀមរាបបន្ថែមទៀត ដេីម្បីជាឱកាសបង្កើនការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។