ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​តែងតាំង​អភិបាលខេត្ត​សៀមរាប​ថ្មី​

យោង​តាម​ព្រះរាជ​ក្រឹត្យ​ ​ចុះ​ថ្ងៃទី០៦​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ឡាយ​ព្រះ​ហស​ត្ថ​លេខា​ដោយ​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ត្រាស់​បង្គាប់​ធ្វើការ​ផ្លាស់​ប្តូរ​អភិបាលខេត្ត​សៀមរាប​ ​ដោយ​តែងតាំង​ ​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​ឋានន្តរស័ក្តិ​ ​ឧត្តម​មន្រ្តី​ថ្នាក់​លេខ៣​ ​ជា​អភិបាល​ ​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​ ​ជំនួស​ ​ឯកឧត្តម​ ​ឃឹម​ ​ប៊ុ​ន​សុង​។

គួរ​បញ្ជាក់​ថា​ ​ឯកឧត្តម​ ​ទៀ​ ​សីហា​ ​គឺជា​កូនប្រុស​របស់​សម្តេច​ពិជ័យ​សេនា​ ​ទៀ​ ​បាញ់​ ​ឧបនាយក​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាលរងខេត្ត​សៀមរាប​ ​កាលពី​ខែសីហា​ ​ឆ្នាំ២០១៧​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close