ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២

​ភ្នំពេញ​៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា កាលពី​ល្ងាច ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​អធិបតីភាព​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ផ្ដោត​សំខាន់ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​ជាតិ ពិសេស​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​កីឡាករ​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​ពហុ​កីឡដ្ឋាន​ព្រី​នស៍​។​

​បញ្ជាក់​៖ ក្លិប​បាល់ទះ​វិសាខា បាន​គ្រង​ជើងឯក​ការប្រកួត​កីឡាបាល់ទះ «​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២២» បន្ទាប់ពី​យកឈ្នះ​ក្រុម​ក្រសួងមហាផ្ទៃ ដោយ​លទ្ធផល ៣-០​សិត ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close