រយៈពេល២ថ្ងៃ! ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ត្រូវបានបញ្ចប់ជាស្ថាពរ មានអ្នកចូលរួមជាង ៣ ម៉ឺននាក់ លើសពីការរំពឹងទុក
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២ រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០២២ នៅអគារពិព័រណ៍កោះពេជ្រ ត្រូវបានបញ្ចប់ជាស្ថាពរ ដោយមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ជាង ៣ ម៉ឺននាក់បានចូលរួមទស្សនាដោយផ្ទាល់ និងដាក់ពាក្យ ស្វែងរកការងារយ៉ាងច្រើនកុះករដែលលើសពីការរំពឹងទុក។ ចំណែកអ្នកដែលបានចូលទស្សនាតាមអនឡាញ www.carreefair.gov.kh គឺមានចំនួនជាង ៦ ម៉ឺនដង ដែលបានចូលមើលឱកាសការងាររបស់ក្រុមហ៊ុន និង សហគ្រាសទាំងនោះ។
NEA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍដែលបានផ្តល់ការ ឧបត្ថម្ភគាំទ្រសម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ, ព្រមទាំង ចូលរួមតាំងបង្ហាញផ្សព្វផ្សាយ, ចែករំលែកនូវ ចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការចូលរួមបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងសស្រាក់សស្រាំក្រៃលែង។
ទោះបីជាមហាព្រឹត្តិការណ៍ការងារនេះ ត្រូវបានបញ្ចប់ទៅ យ៉ាងណាក្តី យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដែលខកខានមិនបានចូលរួមក៏នៅ តែអាចទទួលបានសេការងារ របស់ NEA បានជាធម្មតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។