២​ថ្ងៃ នា​ចុង​សប្ដាហ៍​នេះ​! ខេត្ត​ព្រះសីហនុ ទទួលបាន​ភ្ញៀវទេសចរ ១៥​ម៉ឺន​នាក់​

​ព្រះសីហនុ​៖ នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២២ ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ មក​កំសាន្ត នៅ​ខេត្ត​ព្រះសីហនុ នា​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នេះ មាន​ចំនួន​ប្រមាណ ១៥០០០០​នាក់​។

​រដ្ឋបាលខេត្ត​ព្រះសីហនុ​ន បញ្ជាក់ថា កំណើន​ភ្ញៀវទេសចរ​នេះ ក្រោយ​មានការ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រយៈពេល ០១​ខែ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ ២០២២ ដោយ​មិនមាន​ការបង់ប្រាក់ និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ការការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់​មក​កំសាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close