ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ចាប់ផ្តើម​គិត​កម្រៃ ​ពីថ្ងៃ​ទី​០១ វិច្ឆិកា នេះ​តទៅ

​ភ្នំពេញ​៖ ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ ចាប់​ផ្តើ​ម​គិត​កម្រៃ ​ពីថ្ងៃទី​០១ វិច្ឆិកា នេះ​តទៅ​ហើយ​។ ​ការបង់ប្រាក់ នឹងត្រូវ​ធ្វើឡើង តាម​តាម​ចម្ងាយ​ជាក់ស្តែង​។


​ឧទាហរណ៍ ចម្ងាយ “​ភ្នំពេញ​-​ក្រុងព្រះសីហនុ “
​បង់ ១២​ដុល្លារ (​បាន​ចុះ​តម្លៃ​មក ៨០%) យានយន្ត Type “A”៖
១. រថយន្ត​ប្រភេទ​គ្រួសារ ៧​កៅអី ចុះក្រោម
២. រថយន្ត​ផ្ទុកទំនិញ ក្រោម ២​តោន​
៣. ទោចក្រយានយន្ត​កម្លាំង ចាប់ពី ៥០០cc ឬ ២៧kW ឡើង មាន​បិត​លតា​ប​ត្រ (​ស្ទី​គ័​រ​) សម្គាល់​អនុញ្ញាត​ដោយ​ក្រសួង​។

​តារាង​កម្រៃ​លម្អិត​ត្រូវ​គិត​ជា​គីឡូ​ម៉ែត តាម​ប្រភេទ​យានយន្ត ដូច​មាន​ក្នុង​តារាង​ជូន​ភ្ជាប់​។ តារាង​កម្រៃ ក៏មាន​បិត​នៅតាម​ផ្ទាង​ព័ត៌មាន ច្រកចេញចូល​ផ្លូវ​ល្បឿន​លឿន​ផងដែរ​។

​រាល់​យានយន្ត​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ត្រូវមាន​៖
– ផ្លាកលេខ​សម្គាល់ យានយន្ត
– ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) មាន​សុពលភាព​
– កាតព្វកិច្ច​ផ្សេងៗ​តាមផ្លូវ​ច្បាប់​ដែល​បានកំណត់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close