ទោះ​រង​ការដាក់ទណ្ឌកម្ម​ពី​លោកខាងលិច តែ​ថាមពល​រុស្ស៊ី មិន​ខ្វះ​ទីផ្សារ​នោះឡើយ​

​ក្នុងពេល​ថ្មីៗ​នេះ អ៊ីរ៉ង់ និង​រុស្ស៊ី បាន​ចុះ​កិច្ចព្រមព្រៀង​ឧស្ម័ន​ហ្គាស​មានតម្លៃ​សរុប​ជាង ៦,៥​ពាន់​លាន​ដុល្លារ​។ នេះ​ជា​កិច្ចព្រមព្រៀង​មួយ​ដូច​ជាការ​បញ្ឈឺ​ដល់​អឺរ៉ុប ដែល​កំពុងតែ​ខ្វះ​ថាមពល​ប្រើប្រាស់​ក្នុង​រដូវរងារ​។​

​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា គឺជា​ផ្នែក​មួយ​នៃ​កំណត់ហេតុ (MoU) មាន​ទឹកប្រាក់ រហូតដល់​៤០​ពាន់​លាន​ដុល្លារ​រវាង​ក្រុមហ៊ុន​ប្រេង​ជាតិ​អុ​ី​រ៉ង់​(NIOC)​និង​ក្រុមហ៊ុន​ប្រេង​ជាតិ​រុស្ស៊ី Gazprom កាលពី​ខែកក្កដា​ឆ្នាំ​២០២២​។​

​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អុ​ី​រ៉ង់​ទទួលបន្ទុក​សេដ្ឋកិច្ច​កិច្ចការបរទេស លោក Mehdi Safari បានបង្ហាញ​ក្តីសង្ឃឹម​ថា ខ្លឹមសារ​ចុះ MoU ក៏បាន​ប្រែ​ទៅជា​កិច្ចព្រមព្រៀង ក្នុង​រយៈពេល​១​ខែ​ខាងមុខ ហើយ​កិច្ចព្រមព្រៀង​ពី​គម្រោង​ខាងលើ​កំពុងតែ​ព​ន្លឿ​ន​។ លោក Mehdi Safari បានបញ្ជាក់​ទៀតថា កិច្ចព្រមព្រៀង​ឧស្ម័ន រវាង​រុស្ស៊ី​និង​អុ​ី​រ៉ង់​កំពុងតែ​រីកចំរើន ហើយ​ជ្រើសរើស​ប្រទេស​ជា​ឈ្មួញកណ្តាល​ដើម្បី​ដឹកជញ្ជូន​ថាមពល​ពី​រុស្ស៊ី​ទៅកាន់​អុ​ី​រ៉ង់​។​

​មន្ត្រី​ការបរទេស​អុ​ី​រ៉ង់​បញ្ជាក់ទៀតថា ប្រទេស​នេះ​មាន​គម្រោង​នាំចូល​ថាមពល​ហ្គាស​ពី​រុស្ស៊ី ចំណែក​អុ​ី​រ៉ង់​វិញ ក៏​នាំ​ប្រេង​ចេញទៅ​ក្រៅប្រទេស​ផងដែរ ។ ទាំងនោះ​គឺជា​ផលប្រយោជន៍​យ៉ាង​ធំធេង​របស់​អុ​ី​រ៉ង់​ដែល​ត្រូវ​កាត់បន្ថយ​ការចំណាយ​បាន​ច្រើន​។​

​លោក Safari បានលើកឡើង​ទៀតថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខ ប្រទេស​ទាំងពីរ នឹង​ព្រមព្រៀង ទៅលើ​ខ្លឹមសារ​ក្នុង​កិច្ចព្រមព្រៀង ដោះដូរ​ប្រេង និង​ផលិតផល​ប្រេង ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close