កម្ពុជា ស្វាគមន៍​ការចាប់ផ្តើម​ហោះហើរ​ឡើងវិញ របស់​ក្រុមហ៊ុន​អាកាសចរណ៍ LAO AIRLINES ចាប់ពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ ពី​ទីក្រុង​លួង​ប្រា​បាង មកកាន់​ខេត្តសៀមរាប​

​ក្រសួងទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​សេចក្ដីសោមនស្ស​រីករាយ សូម​ជម្រាប​ជូនដំណឹង​ដល់ ប្រតិបត្តិ​ករ​ទេសចរណ៍ សមាគម​ទេសចរណ៍ សាធារណជន​ទូទៅ និង​កាគី​ពាក់ព័ន្ធ​ទាំងអស់​ជ្រាបថា​ក្នុងឱកាស​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍ CLMV លើក​ទី​៦ ចាប់ពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប គណៈប្រតិភូ​ឡាវ​ដឹកនាំ​ដោយ លោកជំទាវ SUANESAVANH VIGNAKET រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង ទេសចរណ៍​ឡាវ បាន​អញ្ជើញ​ចូលរួម​តាមរយៈ​ជើងហោះហើរ​ពិសេស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ (Lao Airlinøcs) ដើម្បី​អបអរសាទរ​ការចាប់​ផ្ដើម​ហោះហើរ​ត្រង់​ឡើងវិញ​ពី​ទីក្រុង​លួង​ប្រា​បាង មកកាន់​ខេត្តសៀមរាប ចាប់ពី​ថ្ងៃ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែល​ក្នុង ១ សប្ដាហ៍​មាន ៣​ជើង រៀងរាល់ថ្ងៃ​អង្គារ ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍​។​

​គួរ​បញ្ជាក់ថា ការជំរុញ​ជើងហោះហើរ​ឡើងវិញ​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ក្នុង​តំបន់ ស្របតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុងឱកាស​បើក វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ ២០២២ នៅ​ខេត្ត​ព្រះសីហនុ ដែល​បានស្នើ​ប្រទេស​សមាជិក​អាស៊ាន​ពិចារណា បើក​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ ដោយ​ចាប់ផ្តើម​ពី​ការជំរុញ​ចលនា​ទេសចរ​ផ្ទៃក្នុង​អាស៊ាន​។​

​អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍​សូម​អំពាវនាវ​ដល់​សមា​គម​ទេសចរណ៍ ផ្នែក​ឯកជន ស្ថាប័ន​ពាក់​ព័​ន្ឋ អ្នកសារព័ត៌មាន ទេសចរ​ជាតិ​-​អន្តរជាតិ និង​សាធារណជន មេត្តា​ជ្រាប និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ សំដៅ​ទាក់ទាញ​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​ឡាវ​ឱ្យមក​ទស្សនា “​កម្ពុជា – ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ ក្ដៅ​- សុវត្ថិភាព ស្អាត និង​បៃតង កាន់តែច្រើន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close