មនុស្ស ១០នាក់ ត្រូវបានជួយសង្គ្រោះ និងច្រើននាក់ទៀត បាត់ខ្លួន ករណីលិចទូកដឹកជនចំណាកស្រុក នៅប្រទេសក្រិក
អាថែន៖ បុរសម្នាក់ត្រូវបានជួយសង្គ្រោះដោយកប៉ាល់ដឹកទំនិញ បន្ទាប់ពីទូកដឹកជនចំណាកស្រុកចំនួន ៦៨ នាក់បានលិចនៅជិត Cape Kafireas កោះ Evia ប្រទេសក្រិច កាលពីថ្ងៃអង្គារ។ ការជួយសង្គ្រោះបុរស នៅរសៀលថ្ងៃទី១ វិច្ឆិកា នាំឱ្យចំនួនអ្នកនៅរស់រានមានជីវិតសរុបកើនដល់១០នាក់ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ Hellenic ។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងតាំងពីព្រឹកថ្ងៃអង្គារ ក្នុងសមុទ្រ Aegean។ ឆ្មាំសមុទ្របាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតណាម្នាក់ពាក់អាវពោងការពារជីវិតទេ។ មេបញ្ជាការឆ្មាំសមុទ្រ លោក Nikos Kokkalas បានប្រាប់ទូរទស្សន៍ជាតិក្រិក ERT ថា ជនចំណាកស្រុកទាំងនោះមកពីប្រទេសអេហ្ស៊ីប អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។ លោកបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយខ្យល់បក់ខ្លាំង។
គួរបញ្ជាក់ថា មនុស្សជាងមួយលាននាក់បានចូលក្រិកដោយខុសច្បាប់ ចាប់តាំងពីឆ្នាំ២០១៥។ ភាគច្រើនបានបន្តដំណើររបស់ពួកគេទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត ប៉ុន្តែរាប់រយនាក់ទៀតបានលង់ទឹកសមុទ្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។