លោក សុខ សុវណ្ណ សម្រេចប្តឹងអ្នកសារព័ត៌មាន ៥នាក់ ពីបទបរិហាកេរ្តិ៍
លោក សុខ សុវណ្ណ ដែលគេស្គាល់ថា គឺជាអគ្គលេខាធិការរងសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ហៅកាត់ថា UMA បានសម្រេចដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងសារព័ត៌មានចំនួន៥ ពីបទបរិហាកេរ្តិ៍ជាសាធារណ តាមប្រព័ន្ធ Facebook។
អ្នកសារព័ត៌មានទាំង៥រូបដែលលោក សុខ សុវណ្ណ សម្រេចចិត្តប្តឹងទៅកាន់តុលាការនោះ រួមមាន ១.ឈ្មោះ សួន ចំរើន អ្នកសារព័ត៌មាន CHR TV Online, ២.ឈ្មោះ ឆុំ ដានី សារព័ត៌មានកងមាស, ៣.ឈ្មោះ នួន នី សារព័ត៌មានខ្មែរសុក្រិត, ៤.ឈ្មោះ មីន ចានធី សារព័ត៌មានអាស៊ានដេលី និង ៥.ឈ្មោះ ជា លីហ៊ាង សារព័ត៌មានកម្ពុជាអាស៊ាន។
ខាងក្រោមនេះ គឺជាពាក្យបណ្តឹងទាំងស្រុងរបស់ លោក សុខ សុវណ្ណ ដែលបានប្តឹងអ្នកសារព័ត៌មានទាំង៥រូប ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។