ជើងខ្លាំងខាងជួញដូរគ្រឿងញៀន ដ៏ល្បីម្នាក់ដែរជាមន្រ្តីនគរបាលពាក់សក្តិ៤ម្ត្រូវបានចាប់ខ្លួន

(សៀមរាប–កំពង់ធំ)៖ កាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កំលាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនមន្ត្រីនគរបាលពាក់សក្តិ៤ម្នាក់ផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ខេត្តសៀមរាប ពីបទជួញដូគ្រឿងញៀន។

បើតាមការអោយដឹងពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា ជនសង្ស័យដែរបានឃាត់ខ្លួនពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំរួចមក បានបញ្ចូនមកសួរនាំនៅស្នងការខេត្តកំពង់ធំ  ហើយក្រោយពីជនសង្ស័យបានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីនគរបាលពាក់ស័ក្កិ៤ម្នាក់ ធ្វើការនៅផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប។

លោកបានបន្ថែមទៀតថា ក្រោយពីជនសង្ស័យសារភាពរួចមក លោកបានបញ្ចាឲ្យសមត្ថកិច្ចនៃស្នងការនគបាល ខេត្តកំពង់ធំ សហការជាមួយស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចាប់ខ្លួនឈ្មោះ មួន វិទូ ដែលជាមន្រ្ដីនគរបាលពាក់ស័ក្កិ៤ ។

លោកបានបញ្ចាក់ថា ឈ្មោះ មួន វិទូ នេះល្បីខាងរកស៊ីជួញដូរគ្រឿងញៀនជាយូរឆ្នាំមកហើយ  និងតែងតែអួតខ្លួនថាគ្មាន សមត្ថកិច្ចណាហ៊ានបង្រ្កាបខ្លួននោះទេ ព្រោះខ្លួនជាមន្ដ្រីធំ។

សមត្ថកិច្ចខេត្តកំពង់ធំបញ្ចូនខ្លួន មួន វិទូ មកស្នងការខេត្តកំពង់ធំ ជាមួយនឹងថ្នាំញៀនចំនួន២៦កញ្ចប់ ព្រមទាំងទូរស័ព្ទដៃ២គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅស្នងការខេត្តកំពង់ធំ រងចាំការសួរនាំ និងកសាងសំណុំរឿងបញ្ចូនទៅតុលាការដាក់គុកតាមច្បាប់កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close