ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប ទទួលបាន​អ្នកទេសចរ​ជិត ៣១​ម៉ឺន​នាក់​!

​ខេត្តសៀមរាប​៖ យោងតាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​ល្ងាច​ថ្ងៃទី​០៩ ខែវិច្ឆិកា​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា សម្រាប់​រយ​:​ពេល ៣​ថ្ងៃនេះ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២២ មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ចំនួន​ប្រមាណ ៣០៩,៥០៣​នាក់ កើនឡើង ១១៩.១៦% ដែល​ឆ្នាំ​២០២១ មាន​ចំនួន​ប្រមាណ ១៤១,២១៩​នាក់ ប៉ុណ្ណោះ​។ ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជិត ៣១​ម៊ឺ​ន​នាក់​នេះ បាន​ចូលមក​កម្សាន្ត នៅតាម​តំបន់​ប្រាសាទ និង​បណ្តា​រមណីយដ្ឋាន​នានា ក្នុង​ខេត្តសៀមរាប​។​

​ក្នុង​របាយការណ៍ ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​អ្នកទេសចរ​ទាំងនោះ មាន​រួមមាន​៖
– អ្នកទេសចរ​ជាតិ ចំនួន​ប្រមាណ ៣០០,០០០​នាក់ កើនឡើង ១១៤.២៨% ដែល​ឆ្នាំ​២០២១ មាន​ចំនួន​ប្រមាណ ១៤០,០០០​នាក់ ដែល​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណ​:​គ្រួសារ​ទៅកាន់​÷
– រមណីយដ្ឋាន​អង្គរ មាន​ចំនួន​ប្រមាណ ១៤៥,១០០​នាក់​។
– រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន មាន​ចំ​នួ​ប្រមាណ ១៦,៤០០​នាក់​។
– តំបន់​ទន្លេសាប មាន​ប្រមាណ ៤,០០០ នាក់​។
– សហគមន៍​ទេសចរណ៍ និង​តំបន់​កម្សាន្ត​ផ្សេងៗ មាន​ប្រមាណ ១៣៤,៥០០​នាក់​។ ជាមួយគ្នានេះ ក៏មាន​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ៩,៥០៣​នាក់ កើនឡើង ៦៧៩.៥៧% ដែល​ឆ្នាំ​២០២១ មាន​ចំនួន ១,២១៩​នាក់ ប៉ុណ្ណោះ ចូលមក​កម្សាន្ត ក្នុង​ខេត្តសៀមរាប​។​

​របាយការណ៍​បន្តទៀត​ថា សរុប​រយ​:​ពេល​៣​ថ្ងៃ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប ទទួលបាន​ភ្ញៀវទេសចរ​ជាតិ ភ្ញៀវទេសចរ​អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តសៀមរាប សរុប​ចំនួន​ប្រមាណ ៣០៩,៥០៣​នាក់​។

​ដោយឡែក សម្រាប់​ថ្ងៃទី​៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែវិច្ឆិកា​នេះ មាន​ភ្ញៀវទេសចរ​ជាតិ ភ្ញៀវទេសចរ​អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ មក​កំសាន្ត ចំនួន​ប្រមាណ ៤១,៧០៧​នាក់ ក្នុងនោះ ភ្ញៀវ​ទេសចរណ៍​ជាតិ មាន​ប្រមាណ​ជា ៤០,០០០​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ ផ្ទៃក្នុង មាន​ចំនួន ១,៧០៧​នាក់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close