Apple ពន្យារពេល​ការផលិត និង​ដឹកជញ្ជូន iPhone 14 Pro និង Pro Max ដោយសារ​ការផ្ទុះ​កូ​វីដ​១៩​ឡើងវិញ នៅក្នុង​ប្រទេស​ចិន

​ក្រុមហ៊ុន Apple បានចេញ​សេចក្តីថ្លែងការណ៍​ផ្លូវការ​មួយ​កាលពី​ថ្ងៃអាទិត្យ ទាក់ទង​នឹង​ការ​រឹតបន្តឹង​លើ COVID-19 ដែល​កំពុង​បន្ត​នៅ​ទីក្រុង Zhengzhou ប្រទេស​ចិន ដែលជា​ទីតាំង​ធំ​នៃ​រោងចក្រ​ដំឡើង iPhone 14 Pro របស់ Foxconn ។

សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ខ្សែសង្វាក់​ផលិតកម្ម​ដំឡើង​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ក្នុង​កម្រិត​ទាប ដោយបាន​កាត់បន្ថយ​យ៉ាងខ្លាំង​ដែល​នឹង​នាំឱ្យ​ការដឹកជញ្ជូន​កាន់តែ​តិច និង​ពេលវេលា​រង់ចាំ​យូរ​សម្រាប់​អតិថិជន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន GSM Arena ។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​បានបញ្ជាក់​ត្រឹមតែ​ម៉ូ​ដែល iPhone 14 Pro ទាំងពីរ​ប៉ុណ្ណោះ សម្រាប់​ម៉ូ​ដែល​ផ្សេង​នោះ​មិនមាន​ការប៉ះពាល់​ឡើយ​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅ​ជា​លើកដំបូង​ហើយ​ដែល​ក្រុមហ៊ុន Apple បានចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​ស្តីអំពី​ខ្សែសង្វាក់​ផលិតកម្ម iPhone ដែល​ប៉ះពាល់​ដោយសារ​កូ​វីដ​១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close