ថៃ​៖ កម្លាំង ប៉ូលិស​ទាហាន រាប់ពាន់នាក់​ការពារ​សន្តិសុខ​កិច្ចប្រជុំ APEC

​ស្នងការ​ប៉ូលិស​ថៃ លោក Damrongsak Kittipraphat បាន​បញ្ជាក់ថា ថៃ​បាន​ត្រៀមលក្ខណ​រួចរាល់​ក្នុងការ​ការពារ​សន្តិសុខ ដល់​ប្រមុខ​ដឹកនាំ​បណ្តា​ប្រទេស ដែល​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​របស់ APEC ដែល​ចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​។​

​អ្នកសារព័ត៌មាន TTXVN ប្រចាំ​នៅ​ទីក្រុង​បាងកក់​បាន​រាយការណ៍​ថា ថៃ​បានដាក់​ពង្រាយ កម្លាំង​ប៉ូលិស​ដល់​ទៅ ៣ ម៉ឺន​នាក់​ការពារ​សន្តិសុខ ដល់​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​នៃ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១៩ ខែវិច្ឆិកា​។​

​ថ្លែង​កាលពី​ថ្ងៃទី ៩​ខែវិច្ឆិកា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក​ឧ​ត្ត​ម​សេនីយ៍ Damrongsak Kittipraphat បាន​និយាយថា ប៉ូលីស​ប្រហែល ៣0,000 នាក់​នឹង​បំពេញ​កាតព្វកិច្ច​ដើម្បី​ការពារ​សន្តិសុខ​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នេះ​។​​ក្នុងនោះ ប៉ូលិស​ចំនួន ៣០០០ នាក់​កំពុង​ឈរជើង​នៅ​មជ្ឈមណ្ឌល​សន្និបាតជាតិ Queen Sirikit ជា​កន្លែង​សម្រាប់​រៀបចំ​កម្មវិធី​។​

​ជាមួយគ្នានេះ​មាន​យោធា​ប្រហែល ២000 នាក់ នឹងត្រូវ​ចល័ត​ទៅ​យាម​ក្នុង និង​ជុំវិញ​មជ្ឈមណ្ឌល​សន្និបាត ដើម្បី​ធានា​សន្តិសុខ​របស់​មេដឹកនាំ និង​គណៈប្រតិភូ​បរទេស​។​ ​កងកម្លាំង​ប៉ូលីស រួមទាំង​អង្គភាព​កម្ចាត់​ជាតិ​ផ្ទុះ ដែលមាន​សត្វ​ឆ្កែ sniffer និង​មនុស្ស​យន្តកំ​ចាត់​ជាតិ​ផ្ទុះ នឹងត្រូវ​ដាក់ពង្រាយ​នៅក្នុង និង​ជុំវិញ​ទីក្រុង​បាងកក សម្រាប់​រយៈពេល​នៃ​កិច្ចប្រជុំ​កំពូល APEC​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close