៦ថ្ងៃជាប់គ្នាហើយ! កម្ពុជា គ្មានអ្នកឆ្លងកូវីដ១៩ថ្មីទេ ខណៈអ្នកជាសះស្បើយ២នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការមិនមានអ្នកឆ្លងកូវីដ១៩នោះទេ និងជាសះស្បើយចំនួន២នាក់។ រយៈពេល៦ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកឆ្លងកូវីដ១៩។
សូមជម្រាបថា គិតត្រឹម ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៧,៩៩៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៩៤០នាក់ និងអ្នកស្លាប់សរុបចំនួន ៣,០៥៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។