រកឃើញគ្រឿងញៀន ៦កេស ក្នុងរថយន្ត១គ្រឿង ខណៈបើកបុករថយន្ត ២គ្រឿងទៀតខ្ទេច ហើយរត់គេចខ្លួនបាត់
ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចទល់មុខលំនៅស្ថានវាលស្បូវ តាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្តមួយបាំងកន្លះ ពណ៍ត្រេអ៉ី ស្លាកលេខខេមរភូមិន្ទ02 2-1415 សង្ស័យលួចដឹកសារធាតុញៀនខុសច្បាប់ បើកលឿនដូចហោះ ទៅបុករថយន្តចំនួន២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយនាំគ្នាចុះរត់គេចខ្លួនបាត់ ផ្អើលប្រជាពលរដ្ឋអឺតមើលតាមកញ្ចក់ឃើញមានដឹកអ្វីគួរឲ្យសង្ស័យជាច្រើនកេសធំៗ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ។
ភ្លាមៗកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចុះទៅអន្តរាគមន៍ការពារជុំវិញរថយន្តខាងលើ និងធ្វើការពិនិត្យមើលឃើញក្នុងកេស សង្ស័យជាសារធាតុញៀន រួចសុំគោលការណ៍ពីថ្នាក់លើ ដកហូតយកទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរងចាំប្រគល់ឲ្យជំនាញធ្វើការស្រាវជ្រាវចាត់ការបន្តតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។