រាជធានី​-​ខេត្ត​មួយចំនួន នៅ​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង ពី​ខ្សោយ​ទៅ​មធ្យម ផ្នែក​ខ្លះ​ធ្លាក់​ជា​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៦-២២ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ក្រសួង​បញ្ជាក់ថា ក្នុង​រយៈពេល​នេះ កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ការជួប​ប្រសព្វ​គ្នា​នៃ​ជ្រលង​សម្ពាធ​ទាប ក្នុង​កម្រិត​បង្គួរ​ដែល​រុញ​ទូល​មកពី​
​សមុទ្រ​ចិន​ខាងត្បូង និង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង (​ចិន​) ក្នុង​កម្រិត​ខ្សោយ​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖
១-​តំបន់​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
* រាជធានី​-​ខេត្ត នៅ​ភាគ​ខាងក្រោម​នឹង​អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុងនោះ​ក៏​អាចមាន​ផ្នែក​ខ្លះ​ធ្លាក់​ជា​បង្គួរ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​។ ចំណែកឯ​បណ្តា​ខេត្ត​នៅ​ភាគ​ខាងលើ ក៏​នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​ផងដែរ ។​

២-​តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ °C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។​

៣-​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥ °C
* សី​តុ​ណ្ណ​ភាព​អតិបរមា មាន​ពី ៣២-៣៤ °C
* នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close